កាលពីម្សិលមិញ ក្រុមចំណូលថ្មី វិសាខា បានយកឈ្នះក្រុមក្រសួង​ការពារ​ជាតិ​​ក្នុង​សប្តាហ៍​ទី​៦ ​​នៃ​លីគ​កំពូល​កម្ពុជា​​ល្ងាច​ថ្ងៃ​សៅរ៍​​នេះ ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន​វេស្ទើន។

 

នៅក្នុងការ​​ប្រកួត​ទាំង​ពីរ​វគ្គ​កាលពីម្សិលមិញក្រុមទាំង២បានបង្ហាញទម្រង់លេងយ៉ាងល្អដូចៗគ្នា ខណៈវិសាខាហាក់ដូចជាមានសំណាងជាង ដោយ២គ្រាប់របស់ សាន គឹមហេង រក​បាន​​នៅ​ចុង​វគ្គ​ទី​១ និង​នៅ​នាទី​ទី​៧៤​នៃ​វគ្គ​ទី​២ ដែលនេះគឺជា​គ្រាប់ទី៣របស់គេ​ក្នុង​លីគ​​កំពូល​កម្ពុជា។ ដោយឡែក ក្រសួង​ការពារ​ជាតិ​ក៏​មាន​ឱកាស​ស៊ុត​ម្តង​ម្កាល​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​អ្នក​ចាំ​ទី កែវ សុខសិលា ជួយ​សង្គ្រោះ​បាន​រហូត និង​ខ្សែ​ការពារ​របស់​វិសាខា ក៏​រឹង​មាំ​ថែម​ទៀត។
ចំណែក​មួយ​គូ​ទៀត ក្រុម​អាស៊ី​អឺរ៉ុប និង​​អង្គរ​ថាយហ្គឺរ​ ចែក​គ្នា​បាន​១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​បញ្ចប់​ការប្រកួតទៅ​ដោយ​លទ្ធផល ២ទល់នឹង២៕

ទស្សនាវីដេអូហាយឡាយ៖