សហព័ន្ធ Soft Tennis កម្ពុជា គ្រោងបញ្ចូនកីឡាករ-កីឡាការិនី ចេញបង្កើតការហ្វឹកហាត់ នៅប្រទេសជប៉ុន ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាអាស៊ានហ្គេម នៅទីក្រុង ហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី នៅឆ្នាំក្រោយនេះ។ សម្រាប់ការចេញទៅហ្វឹកហាត់ គឺចែកចេញជាពីរវគ្គ ដោយគ្រោងចំណាយថវិការក្នុងមួយលើកៗ ប្រមាណជា ១ម៉ឺន៥ពាន់ដុល្លារ ខណៈដែលការចំណាយទំាងអស់ជាបន្ទុករបស់សហព័ន្ធផ្ទាល់។ នេះបើតាមថ្លែងឲ្យដឹងពី លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធ Soft Tennis កាលព្រឹកមិញនេះ នៅទីលាន Soft Tennis ពហុកីឡដ្ឋានជាតិ។
អគ្គលេខាធិការសហព័ន្ធ បន្ថែមថា ដើម្បីបង្កើតសមត្ថភាពអត្តពលិក Soft Tennis ឲ្យកាន់តែរីកចម្រើនដើម្បីឈានរកទៅការប្រកួតប្រជែង ថ្នាក់តំបន់ និងទ្វីបអាស៊ី ជាពិសេលព្រឹត្តារណ៍ អាស៊ានហ្គេម នៅក្រោយនេះ។សហព័ន្ធដាក់ផែនការយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍវិស័យកីឡា Soft Tennis ពង្រឹងបច្ចេកទេស កីឡាករ-កីឡាការិនី ចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុន ជាពីរវគ្គ ពោលលើកទី១ បញ្ជួនទៅ ៦រូប កីឡាករ ៣រូប និងកីឡាការិនី ៣រូប ចេញទៅហ្វឹកហាត់នៅចុងខែកញ្ញា ដល់ខែកុម្ភៈ ឆ្នាំ២០១៨ និងលើកទី២ បញ្ជួនទៅ ១០នាក់ កីឡាករ ៥រូប កីឡាការិនី ៥រូប នឹងចេញដំណើរចាប់ពីខែមេសា ដល់ខែវិច្ឆកា នៅទីក្រុង Kyto ប្រទេសជប៉ុន ខណៈមួយលើកៗ គ្រោងនឹងចំណាយថវិការប្រមាណជា ១ម៉ឺន ៥ពាន់ដុល្លារ។ លោកបន្ថែមទៀថា បើទោះជាត្រូវចំណាយថវិកាច្រើនបែបនេះក្តី សហព័ន្ធបានខិតខំស្វែងរកដៃគូ ឧបត្ថម្ភ ប្រមូលថវិការ ដើម្បីជំរុញពួកគេឲ្យបានទៅហ្វឹកហាត់ទីនោះ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលំដាក់ថ្នាក់លេខ១ ពិភពលោក ដើម្បីប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍ ASEAN GAME នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា កីឡា Soft Tennis កម្ពុជា កកើតក្រោយគេនៅក្នុងតំបន់អាស៊ី ដោយប្រទេសខ្លាំងលើប្រភេទកីឡា Soft Tennis នេះមានចំនួន៤ មានប្រទេសជប៉ុន, កូរ៉េ ,ចិតតៃវ៉ាន់, និងចិត ស្ថិតនៅលំថ្នាក់ទី៤។ ថ្វីត្បិតតែកីឡា Soft Tennis ទើបចាប់កំណើតក្រោយក៏ពិតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតជាច្រើនលើក នៅក្រៅប្រទេស ជាពិសេសព្រឹត្តការណ៍ China Open កាលឆ្នាំទៅមិញ Soft Tennis កម្ពុជាឡើងកម្រិតចំណាត់ថ្នាក់ពិភពលោក ពីលេខ ៣៤ មកចំណាត់ថ្នាក់លេខ១០ ពិភពលោកផងដែរ៕