ក្លឹប​បាល់ទាត់​ក្នុង​លីក​កំពូល​កម្ពុជា​ ខេមបូឌាន ថាយហ្គឺរ ​(Cambodian Tiger) នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ​នៅ​ថ្ងៃ​ ទី ​១២ ​ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​កីឡដ្ឋាន Western Stadium នៅ​ទី​ក្រុង​ភ្នំពេញ។

Image may contain: 2 people, people standing and text

ក្រោយ​ពេល​សម្រាក​ក្នុង​អំឡុង​ International Break ខណៈ​លីក​កំពូល​កម្ពុជា​ត្រូវ​សម្រាក​ដែរ​នោះ​ នេះ​ជា​ឱកាស​សម្រាប់​ក្រុម​ទាំង​ពីរ​ ត្រូវ​ប្រកួត​មិត្តភាព ដើម្បី​រក្សា​ទម្រង់​លេង ​​និង​ស្វែង​រក​យុទ្ធសាស្រ្ត​ថ្មី​ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ក្នុង​Cambodian Leagu e​ដែល​នៅ​សល់​ប៉ុន្មាន​ប្រកួត​ទៀត​នឹង​ចប់​ហើយ​នោះ។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ ហើយ​ការ​ប្រកួត​នេះ​ គ្មាន​ការ​ផ្សាយផ្តាល់​ទេ តែ​ប្រិយមិត្ត​អាច​ចូល​មើល​ដោយ​សេរី​បាន៕

Image may contain: 11 people, outdoor

រូបភាព៖ ផេក ខេមបូឌានថាយហ្គឺរ