យោងតាមរបាយការណ៏មួយបានអោយដឹងថា កីឡាករអន្តរជាតិប្រេស៊ីល Richarlison នឹងត្រូវទៅពិនិត្យសុខភាពនៅក្លឹបមានខ្នាយមាស់ Tottenham Spurs បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះពី Everton ។

ការផ្លាស់ប្តូរនេះនឹងមានតម្លៃលើសពី 50 លានផោន ប៉ុន្តែមានបញ្ហាតូចតាចមួយចំនួនដែលនឹងត្រូវបញ្ចប់ជុំវិញតម្លៃពិតប្រាកដ។ហើយលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមជាមួយ Richarlison ហើយដោយគេរំពឹងទុកថា ការផ្ទេរនឹងត្រូវបានបញ្ចប់។

Tottenham មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League រដូវកាលនេះ ដោយបានចុះហត្ថលេខាលើខ្សែបម្រើស្លាប Ivan Perisic អ្នកចាំទី Fraser Forster និងខ្សែបម្រើ Yves Bissouma នៅរដូវក្តៅនេះ។

គួបញ្ជាក់ផងដែរថា Richarlison វ័យ 25 ឆ្នាំបានចូលរួមជាមួយ Everton ពី Watford ក្នុងតម្លៃ 50 លានផោនក្នុងឆ្នាំ 2018 ។

គាត់ស៊ុតបញ្ចូលទីបាន 53 គ្រាប់ក្នុងការបង្ហាញខ្លួនសរុប 152 ប្រគួតសម្រាប់ក្លឹប Merseyside ដោយបានស៊ុតបញ្ចូលទីច្រើនជាងគេនៅក្លឹប Everton កាលពីរដូវកាលមុន ខណៈដែលក្លឹបបានជៀសផុតពីការកាត់ចេញពីក្របខ័ណ្ឌ Premier League ។

ប្រភព ៖ BBC