ក្នុងសន្និសីទមហាសន្និបាតបូកសរុបចំណូលចំណាយរបស់សហព័ន្ធបាល់ទាត់កម្ពុជាក្នុងឆ្នាំ២០១៧ ត្រូវបានបញ្ចេញឲ្យដឹងហើយដោយគិតពីថ្ងៃទី០១មករាឆ្នាំ ២០១៧ ដល់៣១ធ្នូឆ្នាំ២០១៧។
សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសថាចំណូលដែលរកបានមានប្រភពមកពី FIFA ($1,855, 745,00) ចំណូលពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី($553, 614,50) សហព័ន្ធបាល់ទាត់អាស៊ាន ($96,323.00) និងចំណូលពីការឧបត្ថម្ភរបស់ក្រុមហ៊ុនដៃគូក្នុងស្រុក នឹងជំនួយបន្ទាប់បន្សំផ្សេងទៀតសរុប ($7, 713, 690,83)។
តែយ៉ាងណាក៏ដោយ បើនិយាយលើការចំណាយលុយមានរហូតដល់ទៅ ($7, 146,384,27) ដោយគិតទៅលើចំណាយការអភិវឌ្ឍន៍ផ្សេងៗ ការប្រកួតក្នុងស្រុក ក្រៅស្រុករបស់ក្រុមជម្រើសជាតិគ្រប់កម្រិតនឹងប្រាក់ខែគ្រូបុគ្គលិកទាំងអស់៕