លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា តំណាងខ្ពង់ខ្ពស់សម្តេច ពញាចក្រី ហេង សំរិន អញ្ជេីញជាកិក្តិយស ចូលរួមពិធីបេីក ការប្រកួតពានរង្វាន់សម្តេច ពញា ចក្រី ហេង សំរិន លេីកទី១ ប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី២៩ ខែកក្តដា ម្សិលមិញ នៅទីលានបាល់ទាត់ កងយុទ្ធពលខេមរៈភូមិន្ទ ស្តាតចាស់។

លោក ធុល នាង ប្រធានគណៈកម្មារៀបចំការប្រកួត មានប្រសាសន៍ថា ព្រឹត្តិការនេះ មានចំនួន ១៨ក្រុមចូលរួមប្រកួត ចែកចេញជា ៣ពូល ដោយក្នុងមួយពូល ៗ មាន ៦ក្រុម ហេីយជ្រេីសរេីសពីក្រុម ក្នុងពូលទាំង៣ ឡេីងទៅប្រកួតវគ្គបន្ត និងជ្រេីសរេីសក្រុមដែលមានចំណាត់ថ្នាក់លេខ៣ ពីក្រុមដែលល្អជាងគេ ទៅបូកជាមួយ ៦ក្រុមទៀត ស្មេីនឹង៨ក្រុម ប្រជែងគ្នាដណ្តេីមពាននេះបន្តទៀត។

ដោយឡែកលក្ខណនៃការប្រកួតនេះ អនុញ្ញាតឲ្យតែយុវជនខ្មែរចូលរួមតែប៉ុណ្ណោះ ហេីយសម្រាប់កីឡាករដែលស្ថិតក្នុងក្របខណ្ឌ លីគកំពូលកម្ពុជា មិនអនុញ្ញាតិឲ្យចូលរួមឡេីយ ការធ្វេីបែបនេះដេីម្បីឲ្យយុវជនខ្មែរ មានឱកាសអាចបញ្ចេញនូវទេព្យកោសល្យ និងសមត្ថភាព ដែលខ្លួនមាន និងអាចខ្លាយខ្លួលជាកីឡាករអាជិពនាថ្ងៃអនាគតផងដែរ។លោកបន្ថែមថា ព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ដេីម្បីត្រៀមខ្លួន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះផងដែរ។


លោកបន្តទៀតថា តាមរយៈព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណង បង្កើនសាមគ្គីភាព មិត្តភាព ជាពិសេសដើម្បីបំផុសស្មារតី ស្រឡាញ់ចូលចិត្ត និងលេងកីឡាបាល់ទាត់ ដើម្បីសុខភាព ព្រមទាំងផ្តល់ឳកាស ដល់យុវជនចូលរួមលេងកីឡា ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

សម្រាប់ពានរង្វាន់ពានរង្វាន់ បាល់ទាត់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន លើកទី១នេះ ត្រៀមប្រាក់រង្វាន់ ២៤,០០០,០០០រៀល ជូនដល់ក្រុមជើងឯក ហើយក្រុមដែលទទួលបាន ជើងឯករងនឹងទទួលបាន ១២,០០០,០០០រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ នឹងទទួលបានទឹកប្រាក់ ៦,០០០,០០០រៀល៕