យោងតាមការចុះផ្សាយមួយបានអោយដឹងថា ក្រុមបីសាចក្រហម Manchester United សង្ឃឹមថានឹងបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Tyrell Malacia ក្នុងតម្លៃ 15 លានអឺរ៉ូ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែការពាររូបនេះពី Feyenoord ។
ជាការពិតណាស់កីឡាករអន្តរជាតិហូឡង់វ័យ 22ឆ្នាំរូបនេះបានរួមចំនែកយ៉ាងធំជាមួយ Feyenoord
ដែលត្រូវបានប្រគួតចាញ់ក្រុម Roma ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa Conference League កាលពីរដូវកាលមុន។ហើយគាត់ក៏ជាគោលដៅសម្រាប់ក្លឹបបារាំង Lyon មុនពេលដែល United ឈានជើងចូល។
គួបញ្ជាក់ផងដែរថា United គ្រោងនឹងអោយ Malacia ត្រលប់មកវិញសម្រាប់ការហ្វឹកហាត់មុនរដូវកាលនៅសប្តាហ៍ក្រោយ មុនពេលការចាកចេញរបស់ក្លឹបនៅថ្ងៃទី 8 ខែកក្កដា សម្រាប់ការប្រកួតមុនបើករដូវកាលដំបូងរបស់ពួកគេជាមួយនឹងក្រុម Liverpool នៅទីក្រុងបាងកក។
ប្រភព ៖ BBC