នេះមិនមែនជាលើកទី១ទេ ដែលអ្នកគាំទ្របាល់ទាត់មូយចំនួនតូចបានយកធុងបាស់ចាក់រាំគាំទ្រ ប៉ុន្តែបែរជា បង្ករជាជម្លោះ វាយតប់គ្នា ធ្វើប៉ះពាល់ដល់អ្នកគាំទ្រដ៏ដទៃ រត់ប្រសេកប្រសាចទៅវិញ ខណៈដែលមានចូលទស្សនារាប់ម៉ឺន ក្នុងព្រឹត្តិការណ៍បាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ជាក្លឹបល្បីមកពីបណ្តាប្រទេសផ្សេងៗ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
អ្នកគាំទ្រម្នាក់ដែលចូលរួមទស្សនាបាល់ទាត់សឹងគ្រប់ការប្រកួត កញ្ញា ដាវី បានឲ្យដឹងមុនពេលការប្រកួតក្រុមកម្ពុជា ប៉ះ អាហ្គានីស្ថាន ក្នុងជំនួបវគ្គជម្រុះ ACF Asian Cup ២០១៩ កាលពីម្សិលមិញនេះ ថា កញ្ញា តែងតែចូលរួមគាំទ្រជម្រើសជាតិកម្ពុជាគ្រប់ការប្រកួត ប៉ុន្តែអ្វីដែល កញ្ញាសោកស្តាយនោះ គឺដោយកន្លងមកមានអ្នកគាំទ្រមួយចំនួនតូចតែងតែយកធុងបាស់មកចាក់រាំគាំទ្រ រាំចុះរាំឡើងទៅជាកុងគ្នាបង្ករជាជម្លោះវាយតប់គ្នាធ្វើប៉ះពាល់ដល់ទស្សនាដ៏ទៃទៀត កំពុងតែសប្បាយរីកគាំទ្រក្រុមកម្ពុជា បែរជាធ្វើឲ្យបរិយាកាសប្បាយរីករាយទៅជាអាប់អួរទៅវិញ ។ អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាដ៏ងុបងុលម្នាក់នេះបន្តទៀតថា កញ្ញាសូមណូបពរដល់សហព័ន្ធបាល់ទាត់កម្ពុជា ជួយពិនិត្យមើលក្រុមអ្នកគាំទ្រមួយចំនួនតូចនេះ ក៉ុំឲ្យពួកគេយកធុងបាស់មកចាក់រាំគាំទ្រ ធ្វើដូចកន្លែងឯកជនរបស់ខ្លួនបែបនេះតទៅទៀត។
គួររំលឹកផងដែរថា ក្នុងជំនួបក្រុមជម្រើសជាតិកម្ពុជាយកឈ្នះ អាហ្គានីស្ថាន ១ ទល់នឹង ០ រកបានកីឡាករ ប្រាក់ មុន្នីឧត្តម ក្នុងជម្រុះក្នុងពូល ពានរង្វាន់ AFC Asian Cup 2019 ម្សិលមិញនេះ ក៏មានចាក់ធុងបាស់រាំគាំទ្របង្ករជាបញ្ហាធ្វើឲ្យគាំទ្ររត់ប្រសេកប្រសាចក្នុងហេតុការវាយតប់គ្នា ខណៈនោះដែរកងរាជអាវុធហត្ថក៏ចុះទៅអន្តរាគមន៍ទាន់ពេលវេលា ដែលធ្វើស្ថានភាពនេះស្ងប់ស្ងាត់ទៅវិញ៕