សហព័ន្ធប្រដាល់គុនខ្មែរបានដាក់ផែនចំនួន៣ដំណាក់កាល គឺផែនរយៈពេលខ្លី ផែនការរយៈវែង និងផែនរំកិល សម្រាប់អភិវឌ្ឍន៍កម្រិតរបស់អាជ្ញាកណ្តាល ចៅក្រមកម្ពុជាឲ្យកាន់តែប្រសើរឡើងស្របទៅតាមសមាហរន្តកម្មអាស៊ាន ដើម្បីឆ្ពោះទៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមឲ្យដឹងពី លោកបណ្ឌិត ឈិនក យ៉ាវយ៉េណ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរកាលពីពេលថ្មីៗនេះ។
អុនប្រធានសហ័ពន្ធរូបនេះបន្ថែមថា សម្រាប់ស៊ីហ្គេម ២០២៣ សហព័ន្ធសម្រេចត្រូវមានអាជ្ញាកណ្តាលកម្រិត A យ៉ាងតិចណាស់ ៦០% ដោយជម្រុះយកកម្រិតអាជ្ញាកណ្តាល ប្រភេទ A,B និងC ដើម្បីអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកច្រើនបន្ថែមទៀត។ លោកបន្ថែមទៀតថា ដើម្បីអវិឌ្ឍន៍ គឺមានផលវិបាក និងផលប៉ះពាល់ខ្លះៗ ដូច្នេះដើម្បីឈានទៅស៊ីហ្គេម ២០២៣ យើងត្រូវធ្វើកំណែរទម្រង់អាជ្ញាកណ្តាល ចៅក្រម ដោយសព្វថ្ងៃលោកបានមើលនូវកំហុសរបស់អាជ្ញាកណ្តាលលោកបានហៅមកណែនាំភ្លាមៗ នេះសរបញ្ជាក់ឲ្យឃើញថា ការសិក្សារៀនសូត្រវាមិនអាចទទួលបានលទ្ធផលល្អដូចគ្នានោះទេ។
មួយវិញទៀតលោកក៏មានប្រាប់ទៅមន្ត្រីបច្ចេកទសត្រូវពង្រឹងឡើងវិញទៅលើការបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមនេះ ហើយក្រៅពីបច្ចេទេស ដើម្បីឈានៅដល់កម្រិត A,B នោះ គឺភាសាបើនិយាយស្តាប់គ្នាអត់បាន នោះមិនអាចចូលរួមជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិបានឡើយ៕