ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​យប់​ថ្ងៃ​ទី​០៩​ខែ​មករា​ឆ្នាំ ២០១៨​នេះ​បាន​ដឹង​លទ្ធផល​ហើយ​ ដោយ​ក្រុម​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី Terengganu FA ២​ទល់​១​នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន​ហើយ​ក្រុម​Pahang FA បាន​ប្រកួត​ចាញ់​ក្រុម​ Gyeongnam FC ១​ទល់​០។

​២​គ្រាប់​របស់​ក្រុម​ភ្នំពេញ​ក្រោន ​រក​បាន​ដោយ​កីឡាករ Campell និង ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ពៅ ប៉ុនវុទ្ធី ​​ខណៈ ​Terengganu FA រក​បាន​ដោយ​កីឡាករ Andrew Lee Tuck​ ​នៅ​វគ្គ​ទី១។

ចំណែក​ក្រុម​Pahang FA របស់​ចាន់ វឌ្ឍនាកា បាន​ប្រកួត​ចាញ់​ក្រុម​ Gyeongnam FC ១​ទល់​០​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​កូរ៉េខាងត្បូង។