ក្រុមភ្នំពេញក្រោនបានប្រកួតត្រឹមស្មើក្រុមណាហ្គាវើលក្នុងលទ្ធផល៣ទល់៣។ បីគ្រាប់របស់ក្រុមលោក Sean Sainsbury រកបានដោយកីឡាករ Pouya Houseinni, អ៊ិន សូដាវីដ និង ស៊ិន កក្កដា នៅនាទី៤៧, ៥៧, និងនាទី៧៥បន្តបន្ទាប់គ្នា។ កីឡាករដែលលេចធ្លោជាងគេគឺខ្សែបម្រើប្រយុទ្ធស្លាប ស៊ិន កក្កដា ដែលរកបានមួយគ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយគ្រាប់។
រូបភាព៖ភ្នំពេញក្រោន