ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនៅថ្ងៃនេះថា កីឡាករលេងនៅក្លឹបយូរជាងគេបំផុត អ៊ុក សុធី ត្រូវបានតែងតាំងជាប្រធានក្រុមសម្រាប់រដូវកាលថ្មីនេះឆ្នាំ២០១៨នេះ។
រូបគេជាកីឡាករលេងនៅក្លឹបជើងឯកលីកកំពូលកម្ពុជា៦សម័យកាលនេះយូរជាងគេពោលគឺចាប់តាំងពីឆ្នាំ២០១១ដោយជួយក្លឹបឈ្នះពានលីកកំពូលកម្ពុជាឆ្នាំ២០១៤។ឆ្នាំ២០១៥រូបគេរបួសពេញមួយរដូវកាលក្រោយចូលហ្វឹកហាត់ជាមួយជម្រើសជាតិ។
មុនលេងនៅភ្នំពេញក្រោនរូបគេធ្លាប់លេងនៅក្លឹបបាល់ទាត់ម៉ូតូហោះនិងក្រុមហ្វូតសាលជម្រើសជាតិកាលនៅវ័យជំទង់។ ចាប់ពីឆ្នាំ២០១១មកដល់ឆ្នាំ២០១៨ភ្នំពេញក្រោនមានកីឡាករជាប្រធានក្រុម៤នាក់ហើយគឺ ធុល សុធារិទ្ធ(២០១១) គួច សុគុម្ភៈ(២០១២-២០១៣-និង២០១៤) កុក បូរីស(២០១៥, ២០១៦) Shane Booysen (២០១៧)និង២០១៨នេះអ៊ុក សុធី៕
ប្រភពនិងរូបភាព៖ភ្នំពេញក្រោន