អតីតខ្សែប្រយុទ្ធ Liverpool សញ្ជាតិបែលហ្សិច កីឡាករ Divock Origi ស្ថិតនៅក្នុងប្រទេសអ៊ីតាលី ដើម្បីពិនិត្យសុខភាព មុនពេលចុះហត្ថលេខាជាមួយ ក្លឹបយក្សរបស់អ៊ីតាលី AC Milan លើការផ្ទេរដោយឥតគិតថ្លៃ។
ជាការពិតណាស់ Origi នឹងចាកចេញពី Liverpool នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់រដូវកាលមុន។
គួបន្ថែមទៀតដែរថាកីឡាករអន្តរជាតិបែលហ្ស៊ិកបានចុះហត្ថលេខាជាមួយហង្សក្រហមក្នុងឆ្នាំ 2014 និងស៊ុតបញ្ចូលទីបាន 41 គ្រាប់ក្នុងការបង្ហាញខ្លួនសរុប 175 ប្រកួត។
AC Milan បានក្លាយជាម្ចាស់ជើងឯកអ៊ីតាលីជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍កាលពីរដូវកាលមុនដោយបានយកឈ្នះគូប្រជែង Inter ចំនួនពីរពិន្ទុ។
គួបញ្ជាក់ផងដែរថា កីឡាករវ័យ 27 ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីដ៏សំខាន់សម្រាប់ក្លឹប Liverpool ក្នុងការទទួលជ័យជម្នះ 2-0 លើក្រុម Tottenham ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅក្នុងឆ្នាំ 2019 ។
ប្រភព ៖ BBC