យោងតាមរបាយការណ៏មួយបានអោយដឹងថាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានក្លាយជាកម្មវត្ថុនៃការដេញថ្លៃពី Arsenal និងការចាប់អារម្មណ៍ពី Barcelona ។
ជាការពិតណាស់ Leeds នឹងដាក់លក់ក្នុងតំលៃ £50m សម្រាប់ Raphinha ដែលពួកគេបានចុះហត្ថលេខាពី Rennes ក្នុងតម្លៃ £17m កាលពីពីរឆ្នាំមុន។
ប៉ុន្តែម្ចាស់ក្លឹប Chelsea សញ្ជាតិអាមេរិកចង់ធ្វើឱ្យកីឡាករវ័យ 25 ទៅពង្រឹងតំបន់ប្រយុទ្ធ រួមទាំងកីឡាករអន្តរជាតិអង់គ្លេស Raheem Sterling ផងដែរ។
មកទល់ពេលនេះ មិនទាន់មានការផ្តល់ជូនជាផ្លូវការណាមួយដែលធ្វើឡើងទៅកាន់ Leeds ដែលបានរួចផុតពីការកាត់ចេញពី Premier League នៅថ្ងៃចុងក្រោយនៃរដូវកាលមុននោះទេ។
Raphinha ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតឈ្នះ 2-1 លើក្រុម Brentford ហើយនឹងត្រូវបានគេរាយការណ៍ថាត្រលប់មកវិញសម្រាប់ការហ្វឹកហាត់មុនបើករដូវកាលនៅដើមសប្តាហ៍ក្រោយ។
ជាងនេះទៅទៀតខ្សែបម្រើរបស់ Leeds សញ្ជាតិអង់គ្លេស Kalvin Phillips បានចូលរួមជាមួយ Manchester City ក្នុងកិច្ចព្រមព្រៀង £45 លាន។
សហម្ចាស់ក្លឹប Chelsea ថ្មីលោក Todd Boehly បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងតួនាទីរបស់គាត់ជានាយកកីឡាបណ្តោះអាសន្នដោយការខ្ចីជើងកីឡាករ Romelu Lukaku ត្រឡប់ទៅក្លឹប Inter Milan វិញ។
ការផ្លាស់ប្តូរនោះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសក្នុងរយៈពេល 24 ម៉ោងបន្ទាប់ នៅពេលដែលកីឡាករវ័យ 29 ឆ្នាំរូបនេះបានបញ្ចប់ការពិនិត្យសុខភាព។
ប្រភព ៖ BBC