យោងតាមរបាយការណ៏មួយបានអោយដឹងថាក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 30 លានផោនជាមួយក្រុមមេឃខឿវ Manchester City ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេងសញ្ជាតិអ៊ុយក្រែនគឺកីឡាករ Oleksandr Zinchenko។
ជាការពិតណាស់កីឡាកវ័យ 25 ឆ្នាំត្រូវបានគេរំពឹងថានឹងហោះហើរត្រឡប់ទៅប្រទេសអង់គ្លេសវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីបញ្ចប់ការផ្លាស់ប្តូរនេះ។
Zinchenko គឺជាកីឡាករម្នាក់ក្នុងចំណោមការចុះហត្ថលេខាដំបូងរបស់លោក Pep Guardiola ជាគ្រូបង្វឹករបស់ City ក្នុងឆ្នាំ 2016 ។
Zinchenko នឹង ក្លាយ ជា កីឡាករ ទី ពីរ ដែល ផ្ទេរ ពី City ទៅ Emirates នៅ រដូវ ក្ដៅ នេះ បន្ទាប់ ពី ខ្សែ ប្រយុទ្ធ Gabriel Jesus បាន ផ្ទេរ ក្នុង តម្លៃ 45 លាន ផោន កាល ពី ដើម ខែ នេះ។
គួបញ្ជាក់ផងដែរថាគាត់បាន ឈ្នះ ពាន លីគ ចំនួន បួន FA Cup មួយ និង League Cup ចំនួន បួន ដោយ បង្ហាញ ខ្លួន បាន 128 ដងគិត គ្រប់ ការ ប្រកួតរបស់ក្លឹប។
ប្រភព ៖ BBC