យោងតាមរបាយការណ៏មួយបានអោយដឹងថាខ្សែបំរើប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele បានយល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំទៀតជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ។

ជាការពិតណាស់កិច្ចព្រមព្រៀងពីមុនរបស់កីឡាករវ័យ 25 ឆ្នាំរូបនេះជាមួយក្លឹបអេស្ប៉ាញបានផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះគាត់បានប្តេជ្ញាបន្តកិច្ចសន្យាថ្មីរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។

គួបន្ថែមទៀតដែរថា Dembele បានចូលរួមជាមួយ Barcelona ពី Borussia Dortmund ក្នុងឆ្នាំ 2017 ដែលមានតម្លៃខ្លួនប្រមាណ 96.8 លានផោន។


ក្រោយជាពីបញ្ហារបួស គាត់បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 13 ដង និងស៊ុតបញ្ចូលទីបានចំនួន 2 គ្រាប់ក្នុងការបង្ហាញខ្លួន 32 ដងកាលពីរដូវកាលមុន។

Dembele ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបធំៗមួយចំនួននៅ Premier League រួមទាំង Chelsea និងម្ចាស់ជើងឯកបារាំង Paris St-Germain ។

គួបញ្ជាក់ផងដែរថាគាត់បានស៊ុតបញ្ចូលទីបាន 32 គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន 34 ដងក្នុងការបង្ហាញខ្លួនសរុប 150 ប្រកួតសម្រាប់ក្លឹប។

ប្រភព ៖ BBC