យោងតាមរបាយការណ៏ពីក្លឹបមាន់ខ្នាយមាស Tottenham Hot Spurs បានអោយដឹងថា បានព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលសញ្ជាតិបារាំង Clement Lenglet ពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ហើយកិច្ចព្រមព្រៀងនេះត្រូវបានរាយការណ៍ថាមានលក្ខខណ្ឌជម្រើសដើម្បីទិញផ្តាច់។

ជាការពិតណាស់ Lenglet ដែលមានវ័យ 27 ឆ្នាំបានតស៊ូដើម្បីដណ្តើមកន្លែងរបស់គាត់នៅក្នុងជម្រើស11នាក់ដំបូងនៅ Barcelona កាលពីរដូវកាលមុនដោយចាប់ផ្តើមការប្រកួត La Liga ត្រឹមតែ 7 ប្រគួតតែប៉ុណ្ណោះ។

ក្លឹបកាតាឡានបានចុះហត្ថលេខាលើ Lenglet ពី Sevilla ក្នុងតម្លៃ 35.9 លានអឺរ៉ូ (32 លានផោន) ក្នុងឆ្នាំ 2018 ។

គាត់បានក្លាយជាកីឡាករចុះហត្ថលេខារដូវក្តៅទី 5 របស់លោក Antonio Conte បន្ទាប់ពីការមកដល់របស់ Ivan Perisic, Fraser Forster, Yves Bissouma និង Richarlison ។

គួបញ្ជាក់ផងដែរថា Lenglet បានបង្ហាញខ្លួន 15 ប្រកួតសម្រាប់ប្រទេសបារាំងចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2019 ហើយបានបង្ហាញខ្លួនសរុបចំនួន 160 ប្រគួតសម្រាប់ក្រុម Barcelona ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ La Liga 2018-19 និង Copa de Rey ក្នុងឆ្នាំ 2021 ។

ប្រភព ៖ BBC