នាល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នេះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បីជាការដកស្រង់បច្ចេកទេសត្រៀមប្រកួតក្នុងពានរង្វាន់ផ្លូវការ។
ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើវាលស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទ្សសន៍ BTV News ផងដែរ។
ស្ថិតិខ្លះៗមុនការប្រកួត៖
ក្រុមទាំង២ ធ្លាប់មានប្រវត្តិជួបគ្នាចំនួន ២២ លើកចាប់តាំងពីឆ្នាំ១៩៦៥ មក ជាលទ្ធផលគឺឥណ្ឌូនេស៊ី ឈ្នះរហូតដល់ទៅ១៨ លើក និងកម្ពុជាឈ្នះតែ២ លើកប៉ុណ្ណោះ ខណៈ២ប្រកួតទៀតស្មើគ្នា។
ចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) សម្រាប់ក្រុមទាំង២ គិតត្រឹមខែមិថុនានេះ ជម្រើសជាតិកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ១៧៤ ស្របពេលដែលជម្រើសជាតិឥណ្ឌូនេស៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៥។
រូបភាព៖ cncc – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា