ក្លឹប​ Real Madrid ​បាន​សម្លឹង​ឃើញ​គ្រូ​បង្វឹក​ក្រុម ​Spurs លោក ​Pochettino ជា​អ្នក​ជំនួស​និង​ស្នង​ដំណែង​គ្រូ​បង្វឹក​បច្ចុប្បន្ន​លោក ​Zinedine Zidane ប៉ុន្តែ​មិន​មែន​ឆាប់​ៗ​នេះទេ។

Mauricio Pochettino Tottenham

គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​គ្រូ​បង្វឹក​លំដាប់​កំពូលជួយ​ Tottenham ក្លាយ​ជា​ក្លឹប​ជើង​ខ្លាំង​ប្រជែង Premier League យ៉ាង​សកម្ម​មួយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​សាង​ឈ្មោះ​ល្បី​កាល​នៅ​ជា​គ្រូ​បង្វឹក​ Espanyol និង​Southamton និង​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ក្នុង​តំបន់​អឺរ៉ុប។

 The La Liga side have identified the Spurs manager as a potential successor to Zinedine Zidane

Real Madrid គ្មាន​គម្រោង​បោះបង់​ Zidane ចោល​នោះ​ទេ​ បន្ទាប់​ពី​គ្រូ​បង្វឹក​រូប​នេះ​ ជួយ​ក្លឹប​លើក​ពាន ​Champions League ២​ដង​ជាប់​ៗ​គ្នា​ប៉ុន្តែ​ ពួកគេ​កំពុង​រក​ជម្រើស​ដទៃ​ទៀត​ ដើម្បី​រក្សា​សុវត្ថិភាព​ក្លឹប​នៅ​ពេល​មាន​បញ្ហា​ណា​មួយ​។

 Mauricio Pochettino and Zinedine Zidane embrace prior to the 1-1 draw in the Champions League at the Bernabeu

ប្រសិន​បើ​ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ត្រូវ​ចាកចេញ​ ឬ​ផុត​កុងត្រា​ជាមួយ​ក្លឹប​ដោយ​ប្រការ​ណា​មួយ​នោះ​ លោក Pochettino នេះហើយ​ដែល​ជា​អ្នក​មក​ស្នង​ដំណែង​គ្រូ​បង្វឹក​ Real មុន​គេ៕