ណាហ្គាវើល បានបន្តរងបរាជ័យ នៅក្នុងការប្រកួតជើងទី២ ក្រោមថ្វីជើង Huongang United នៃពានរង្វាន់ RHB Singapore Cup 2017 កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ម្សិលមិញ។

ជាលទ្ធផលណាហ្គាវើល បានបន្តចាញ់ Huongang United ដោយលទ្ធផល ០ទល់៤ ជាមួយនឹងការគិតសរុបលទ្ធផលទាំង២ជើង ណាហ្គាវើល ចាញ់ដោយលទ្ធផល ១ទល់៨។

ដូច្នេះបានសេចក្ដីថា ក្រុមតំណាងរបស់កម្ពុជា ទាំង២ក្រុម បឹងកេត និងណាហ្គាវើល សុទ្ធតែត្រូវហាលអាវនៅវគ្គ៨ក្រុមចុងក្រោយនេះដូចគ្នា ខណៈបឹងកេតបានហាលអាវមុនកាលពីថ្ងៃទី១១ ខែសីហា និង៣ថ្ងៃបន្ទាប់ណាហ្គវើល តាមពីក្រោយបឹងកេត៕

 

រូបភាព: S.League