សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្ដល់ជូននូវកម្មវិធីដ៏ពិសេស សម្រាប់ការទិញសំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី (AFC U-23 Championhsip 2018) វគ្គជម្រុះ ប្រចាំពូល J ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយការទិញសំបុត្រចូលទស្សនាការប្រកួតនេះ គឺនឹងទទួលបានសំបុត្រ១ ដោយឥតគិតថ្លៃចំពោះការទិញចំនួន ២ ប្រកួតពោលគឺទិញសំបុត្រថ្ងៃទី១៩ និងថ្ងៃទី២១ នឹងទទួលបានសំបុត្រសម្រាប់ការប្រកួតថ្ងៃទី២៣ ដោយឥតគិតថ្លៃ។

សំបុត្រនឹងមានដាក់លក់នៅមុខខ្លោងទ្វារចូលខាងមុខនៃពហុកីឡដ្ឋានជាតិ ដោយតម្លៃចែកចេញជា ២ ប្រភេទ រួមមានប្រភេទ១ និងប្រភេទ២។

តម្លៃសំបុត្រចូលរួមទស្សនា ទាំង២ប្រភេទរួមមាន៖

  • ប្រភេទ១៖ (តំបន់មានដំបូល) តម្លៃ ១០,០០០ រៀល
  • ប្រភេទ២៖ (តំបន់ពុំមានដំបូល) តម្លៃ ៥,០០០ រៀល

ពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២៣ ឆ្នាំ 2018 AFC U-23 Championship វគ្គជម្រុះ ប្រចាំពូល J រួមមានម្ចាស់ផ្ទះ U-23 កម្ពុជា រួមជាមួយ U-23 ជប៉ុន, U-23 ហ្វីលីពីន និង U-23 ចិន ដែលការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ១៩ ខែ កក្កដា រហូតដល់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ នៅទឹកដីនៃប្រទេសកម្ពុជា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា