ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​សម្រេច​ផ្ទេរ​សមាជិក​របស់​ខ្លួន​ ២​រូប​គឺ​កីឡាករ​ ម៉ែន ពិភព និង កីឡាករ វ៉ាត់ សំណាង​ ឲ្យ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​សូលទីឡូអង្គរ ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​សម្រាប់​រដូវ​កាល​ថ្មី​២០១៨​នេះ​។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ម៉ែន ពិភព គឺ​ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​ធ្លាប់​ឈ្នះ​តំណែង​ជា​កីឡាករ​ល្អ​ជាង​គេ​ និង​ទាត់​បញ្ចូល​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ Smart RSN Youth U-19 Division កាល​ពី​ឆ្នាំ​២០១៦​ផង​ដែរ ។

ក្រោយ​មក​កីឡាករ​រូបនេះ​ត្រូវ​បាន​ក្លឹប​មាន​កីឡដ្ឋាន​ឈ្មោះ​ថា​RSN សម្រេច​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​អាស៊ីអឺរ៉ុប​វិញ​កាល​ពី​ឆ្នាំ​២០១៧​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ ចំពោះ​កីឡាករ​ វ៉ាត់ សំណាង បាន​ចូលរួម​ក្នុង​ក្រុម​ថ្នាល​យុវជន​ភ្នំពេញ​ក្រោន​នា​ឆ្នាំ​២០១១​ និង​ធ្លាប់​ជាប់​ជា​សមាជិក​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ ក្នុង​ព្រឹត្តិការណ៍​ AFF Championships​ 2016 ព្រម​ទាំង​ធ្លាប់​ជាប់​ជម្រើស​ឈុត​ធំ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​កាល​ពី​ដើម​ឆ្នាំ​២០១៧ ​ផង​ដែរ៕