Liverpool បានច្រានចោលកិច្ចព្រមព្រៀងដែលមានតម្លៃ 30 លានផោនសម្រាប់ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ពី Bayern Munich ។

ក្រុមហង្សក្រហមបានច្រានចោលសំណើរជាលើកទី 2 ជាមួយនឹងក្លឹបយក្សរបស់អាល្លឺម៉ង់នេះបន្ទាប់ពីការដេញថ្លៃដំបូងដែលត្រូវបានគេរាយការណ៍ថាមានតម្លៃត្រឹមតែ 25 លានផោនតែប៉ុណ្ណោះដែលត្រូវបានបដិសេធ។

ជាការពិតណាស់ Liverpool ទំនងជាចង់បានប្រហែល 42.8 លានផោន សម្រាប់ Mane ដែលមានអាយុ 30 ឆ្នាំដោយយោងទៅលើតម្លៃស្រដៀងគ្នារបស់ Robert Lewandowski ដែលមានវ័យ 33 ឆ្នាំ។ ហើយ Mane និង Lewandowski អ្នកទាំងពីរនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេ។

កីឡាករជម្រើសជាតិប៉ូឡូញ Lewandowski ចង់ផ្លាស់ទៅ Barcelona នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលអស់មួយទសវត្សរ៍ជាមួយ Bayern ។ ចំនែកឯ Mane គាត់បាននិយាយលេងកាលពីចុងសប្តាហ៍ថាគាត់នឹងចាកចេញដោយសាតែប្រជាជនសេណេហ្គាល់ភាគច្រើនចង់ឱ្យគាត់ចាកចេញពីកីឡដ្ឋាន Anfield ។


ប៉ុន្តែកន្លងមកខ្សែប្រយុទ្ធរូបនេះបានបង្ហើបថាគាត់នឹងបន្តនៅ Liverpool ដោយសន្យាថានឹងផ្តល់ចម្លើយ “ពិសេស” អំពីអនាគតរបស់គាត់។

គួបញ្ជាក់ផងដែរថា Mane បានស៊ុតបញ្ចូលទីបាន 120 គ្រាប់សម្រាប់ Liverpool ចាប់តាំងពីការផ្ទេពី Southampton ក្នុងតម្លៃ 36 លានផោនក្នុងខែមិថុនាឆ្នាំ 2016 ហើយគាត់បានជួយក្លឹបឱ្យឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ 2019 និង Premier League ក្នុងឆ្នាំ 2020 ផងដែរ។

ប្រភព ៖ BBC