ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​ក្នុង​លទ្ធផល​១​ទល់​២​លក្ខណៈមិត្តភាព​អន្តរជាតិ​​​ ក្រោម​អ្នក​ទស្សនា​ជាង​៣​ម៉ឺន​នាក់​ក្នុង​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​កម្ពុជា​ទាំង​មូល​បង្ហាញ​ទម្រង់​លេងល្អ ​ប៉ុន្តែ​កីឡាករ​មិន​អាច​បញ្ចប់​ទី​បាន​សម្រេច​ ទោះ​បី​ជា​មាន​ឱកាស​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ​ ពិសេស​ខ្សែ​ប្រយុទ្ធ​ឆ្នើម ​កម្ពុជា ចាន់ វឌ្ឍនាកា​តែ​ម្ដង។ ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​កម្ពុជា​លោក ប្រាក់ ​សុវណ្ណារ៉ា​ បាន​និយាយ​ពី​ទម្រង់​លេង​របស់​កីឡាករ​មាន​ប្រភព​មក​ពី​ខេត្ត​កំពត​ថា បច្ចេកទេស កម្លាំង ការ​យល់​ដឹង​ពី​ការ​លេង​មាន​ការ​កើន​ឡើង​ ខ្លាំង ប៉ុន្តែ​ជំនាញ​បញ្ចប់​ទី​ ដូចជាការទា​ត់បាល់​ពិន័យ​ហ្វ្រីឃីក ដែលខ្លួន​មាន​ជំនាញ​បំផុត​នោះ​ហាក់​ធ្លាក់​ចុះ​ខ្លាំង​មែន​ទែន។

Image may contain: 2 people, people playing sports and outdoor

ក្នុង​ហេតុផល​នេះ​អតីត​គ្រូ​បង្វឹក​បឹង​កេត​អង្គរ​បាន​លើក​ឡើង​ថា​៖” វឌ្ឍនាកា​ មាន​ការ​យល់​ដឹង​ពី​បច្ចេកទេស​លេង នឹង​កម្លាំង​ កើន​ឡើង​ជាង​មុន​តែ​ការ​សម្រេច​ទី​ ដូច​ចា​បាល់​ហ្វ្រីឃីក អី​ហ្នឹង​ហាក់​ធ្លាក់​ចុះ​ខ្លាំង។”

” នេះ​មក​ពី​ការ​គ្មាន​ឱកាស​បង្ហាញ​ខ្លួន​ពេញលេញ​នៅ​ជប៉ុន ហើយ​រូប​គេ​បាន​ត្រឹម​ហ្វឹកហាត់​ខ្លាំង តែ​មិន​បាន​លេង​ពេញ​។ ការ​ហ្វឹកហាត់​ និង​លេង​ពិត​ប្រាកដ​ពិត​ជា​មិន​ដូច​គ្នា​ទេ”លោកបាន​បន្តុ។

សូម​បញ្ជាក់​ឡើង​វិញ​ផង​ដែរ​ថា​ មួយ​គ្រាប់​របស់​កម្ពុជា​រក​បាន​ ប្រាក់ មុន្នីឧត្តម និង២​គ្រាប់​របស់​មីយ៉ាន់ម៉ា​រក​បាន​ដោយ​ Zaw Min Tun  ​​និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​៩ Aung Thu៕

 

រូបភាព សហព័ន្ធ​បាល់ទាត់កម្ពុជា