កាលពីយប់មិញ ចាន់ វឌ្ឍនាកាបានខកខានឱកាសទាត់បញ្ជូលទី២ដងគឺនាទី78 នាទី៨០ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ទូទាំងប្រទេសកម្ពុជាបង្ហាញការសោកស្ដាយខ្លាំងបំផុត។
ខណៈពេលដែលកម្ពុជាត្រូវបានមីយ៉ាន់ម៉ានាំមុខ២ទល់១ទៅហើយនោះ កម្ពុជាបានធ្វើការវាយសម្រុកយ៉ាងសាហាវ និងមានឱកាសសម្រេចទីជាច្រើនគ្រាប់ ប៉ុន្តែធ្វើមិនបានសម្រេច។ ពេលបាល់ដាច់ម៉ាត់២ដង វឌ្ឍនាកាបានអូសបាល់ទៅស៊ុតបំផុតដៃអ្នកចាំទីប៉ុន្តែបាល់នេះបានត្រឹមរត់ក្ដៅសំណាញ់ទីទៅវិញ។ បែបណាក្ដី! ក្រោយការប្រកួតចប់ វឌ្ឍនាកា បានបង្ហាញការសោកស្ដាយនិងស្អប់ខ្លួនឯងហើយបើកដៃឲ្យអ្នកគាំទ្របញ្ចេញមតិយោបល់ដោយសេរី។
ដោយឡែក! កីឡាករវ័យ២៣ឆ្នាំបានសរសេរក្នុងស្ដេតធសចុងក្រោយក្នុងគណនី Facebook ចុងក្រោយបង្ហាញពីការសោកស្ដាយគ្រាប់បាល់នេះយ៉ាងខ្លាំងគឺស្ដាយបំផុតក្នុងអាជីពបាល់ទាត់។
“តាំងពីចេះលេងបាល់មកគ្រាប់បាល់នេះគឺជាគ្រាប់បាល់ដែលខ្ញុំស្ដាយជាងគេក្នុងឆាកជីវិតបាល់ទាត់របស់ខ្ញុំ។”