គ្រូបង្វឹកបង្គោលក្រុមជម្រើសជាតិឡាវលោក Mike Wong បានសន្យាថា នឹងយកឈ្នះក្រុមជម្រើសជាតិកម្ពុជាឲ្យបានក្នុងជំនួបមិត្តភាពល្ងាចនេះ។
ក្រុមជម្រើសជាតិឡាវ នឹងប្រកួតមិត្តភាពកម្ដៅសាច់ដុំ២ប្រកួតក្នុងថ្ងៃ FIFA DAY ហើយកន្លែងចែកបាល់នឹងធ្វើឲ្យកីឡដ្ឋានថ្មីរបស់ខ្លួន។ និយាយក្នុងកាសែត Football Laos គ្រូបង្វឹកមកដឹកនាំជម្រើសជាតិកាលពីពាក់កណ្ដាលឆ្នាំ២០១៧ហើយក៏ជាប្រធានបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់ឡាវបាននិយាយថា៖
“ ដំបូងឡើយ! ខ្ញុំមិនទាន់បានធ្វើឲ្យអ្នកគាំទ្ររីករាយនៅឡើយ ចាប់តាំងពីរមកដឹកនាំក្រុមកាលពីពាក់កណ្ដាលឆ្នាំ២០១៧មក។ ប៉ុន្តែការប្រកួតមិត្តភាពជាមួយកម្ពុជា លើកនេះខ្ញុំសន្យាថា នឹងយកជ័យជម្នះដើម្បីឲ្យអ្នកគាំទ្រសប្បាយចិត្ត ដូច្នេះហើយទិដ្ឋភាពក្នុងទីលាននឹងកាន់តែអស្ចារ្យ”។
“ កីឡាករម្នាក់ៗដែលបានរើសចូលក្នុងបញ្ជីជម្រើសជាតិភាគច្រើនមានវ័យក្មេង ហើយយើងមានត្រឹមតែមួយសប្ដាហ៍ ដើម្បីហ្វឹកហាត់ប៉ុណ្ណោះ។ ភាគច្រើនកីឡាកររើសយកលេងនៅលីកកំពូលឡាវ ហើយមាន៣ទៅ៤នាក់ទៀតលេងនៅថៃ។ សរុបទៅ! ខ្ញុំនៅតែជឿជាក់ថាយើងនឹងអាចនាំយកជ័យជម្នះពិតប្រាកដណាស់”។
ក្រុមជម្រើសជាតិឡាវនឹងកម្ពុជានឹងចែកបាល់លេងលើទីលាន នៅវេលាម៉ោង៦និង០០នាទី ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៨ខណៈការប្រកួតនេះ Lao TV នឹងធ្វើការផ្សាយផ្ទាល់៕