ក្រុមជម្រើសជាតិកម្ពុជា បានរំកិលធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ១៧៦ នៃចំណាត់ថ្នាក់ពិភពលោក FIFA Ranking សម្រាប់ខែសីហា ឆ្នាំ២០១៧ នេះ ខណៈកាលពីខែចាស់ឈរនៅចំណាត់ថ្នាក់លេខ១៧៣។

ចំណាត់ថ្នាក់លេខ១៧៦នេះ គឺបានសេចក្ដីថាកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ៣៨ប្រចាំទ្វីបអាស៊ី និងឈរនៅចំណាត់ថ្នាក់លេខ៩ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដដែលបើធៀបទៅនឹងខែចាស់។

ជាមួយនឹងចំណាត់ថ្នាក់លេខ១៧៦ ជម្រើសជាតិកម្ពុជា មាន១១១ពិន្ទុក្នុងដៃដដែល ខណៈខែចាស់មាន១១១ពិន្ទុក្នុងដៃដូចគ្នា៕

ផ្នែកខ្លះនៃតារាងចំណាត់ថ្នាក់៖