តាម​ការ​ប្រកាស​របស់​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា​ ក្រុម​ជើង​លីក​កំពូល​កម្ពុជា​ ​Metfone Cambodian League ​នឹង​មាន​កៅអី​វគ្គ​ជម្រុះ​ក្នុង​ពូល​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ពាន​ AFC Cup 2018។

ការ​ឡើង​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​នេះ​គឺ​មក​ពី​ក្រុម ​Lao Toyota របស់​ឡាវ​​ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ Play-off ជាប់​ពិន័យ​ដោយ​សារ​រក​ឃើញ​ថា​ កំណត់​លទ្ធផល​ទុក​មុន​ធ្វើ​ឲ្យ​ AFC ដក​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​នេះ។​

ចុចអាន៖ ក្ដៅ!​ក្លឹប ​LAO TOYOTA អស់​សិទ្ធ​ចូល​រួម​ប្រកួត​ AFC CUP 2018 ក្រោយ​រក​ឃើញ​ថា​រៀប​ចំ​លទ្ធផល​ទុក​មុន

សម្រាប់​ការ​ប្រកួត​ដំបូង​ក្រុម​ម្ចាស់​ជើង​ឯក​កម្ពុជា​ នឹង​ត្រូវ​ជួប​ម្ចាស់​ជើង​ហ្វីលីពីន​ Ceres-Negros នៅ​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ ឆ្នាំ​២០១៨​ត​ទៅ​នៅ​ប្រទេស​ហ្វីលីពីនពាន​រង្វាន់​AFC Cup 2018 វគ្គ​ជម្រុះ​ក្នុង​ពូល​ Fតំបន់​អាស៊ាន៕