ការប្រកួតក្នុងពានរង្វាន់ Hun Sen Cup 2017 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១នៅល្ងាចនេះបានដឹងលទ្ធផលហើយដោយអគ្គិសនីកម្ពុជាបានត្រឹមស្មើម្ចាស់ផ្ទះស្វាយរៀង២ទល់២ខណៈណាហ្គាឈ្នះបឹងកេត១ទល់០។
មួយគ្រាប់របស់ក្រុមលោក មាស ចាន់ណារកបានដោយកីឡាករ ញឹម សុវណ្ណារ៉ានៅនាទី៣ដើមវគ្គទី១ដោយការតែតក្រោយទទួលបានបាល់ពិន័យហ្វ្រីឃីកពីកីឡាករ សួង វិរៈ។
អគ្គិសនីកម្ពុជាគឺអ្នករកគ្រាប់បាល់នាំមុខ២គ្រាប់មុន ដោយកីឡាករម៉ាត់ ណូរុននាទីនាទីទី៧និង១៧នៅវគ្គទី១ ប៉ុន្តែចូលវគ្គទី២កីឡាករ សុក សំណាង និងលី សារ័ត្នរកគ្រាប់តាមស្មើវិញនៅនាទី៥៤និង៨៤។
ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ ៦និង ០០ល្ងាច) ដោយក្លឹបអគិ្គសនីកម្ពុជាត្រូវទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង ខណៈក្លឹបណាហ្គាវើល នឹងត្រូវទទួលក្លឹបបឹងកេតនៅពហុកីឡដ្ឋានអូឡាំពិកដដែល៕