សប្ដាហ៍​ទី​២២​គឺ​សប្ដាហ៍​ចុង​ក្រោយ​ ហើយ​សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ ​Metfone Cambodian League ​ខណៈ​ក្រុម​ព្រះខ័នរាជស្វាយរៀង បឹង​កេត ​និង​ណាហ្គា​មាន​ភាគរយ​ខ្ពស់​បាន​ឱកាស​លេង​ពាន​អនុ​តំបន់​ Toyota Mekong Club Championship 2017។

Image may contain: 11 people, people smiling, outdoor

ក្រុម​ព្រះខ័នរាជស្វាយរៀង​កំពុង​ឈរ​កំពូល​តារាង​មាន​៤៦​ពិន្ទុ​ ប៉ុន្តែ​ពួក​គេ​អាច​នឹង​ពិបាក​ចាប់​ឱកាស​បាន​លេង​ពាន​មួយ​នេះ​ខ្លាំង​ណាស់ ​ពី​ព្រោះ​ត្រូវ​ជួប​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​​នៅ​ថ្ងៃ​ទី​០២​ ធ្នូ​ ឆ្នាំ​២០១៧។​ ចំណែក​បឹង​កេត​អង្គរ​អាច​មាន​ឱកាស​បាន​ទៅ​លេង​ពា ន​Mekong Cup នេះ​ជា​លើក​ទី​៣ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ ពី​ព្រោះ​ពួក​គេ​នឹង​ត្រូវ​ជួប​ក្រុម​មិន​សូវ​ខ្លាំង​អាស៊ីអឺរ៉ុប​​នៅ​ថ្ងៃ​ទី ​០២ ​ធ្នូ ​ដូច​គ្នា។

Image may contain: 11 people, people standing, sky and outdoor

ដោយ​ឡែក​មួយ​គូរ​ទៀត​គឺ​ ណាហ្គាវើល​ដែល​មាន​ពិន្ទុ​ស្មើ​ជាមួយ​បឹង​កេត​នោះ​ត្រូវ​ជួប​ក្រុម ​Cambodian Tiger។ ក្រុម​របស់​លោក មាស ចាន់ណា នៅ​តែ​មាន​ឱកាស​បាន​ឡើង​ឈរ​លេខ​១​បើ​ក្រុម​របស់​លោក សំ វណ្ណដេត និង​ ហៅ​ សុជាតិ​ចាញ់​ភ្នំពេញ​ក្រោន​។​ ចំណែក​ក្រុម​ទ័ព​ទោះ​បី​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​នេះ ​មិន​អាច​បាន​ឈរ​កំពូល​តារាង​នោះ​ទេ ​ហើយ​ពួក​គេ​សូម​ត្រឹម​រក្សា​ដំណែង​លេខ​៤​ ដើម្បី​មាន​ឱកាស​ប្រកួត​ជាមួយ​ក្រុមលេខ​៣​ដណ្ដើម​ដំណែង​លីក​កំពូល​កម្ពុជា​ប៉ុណ្ណោះ​។

Image may contain: 1 person, text

ក្រុម​ដែល​ឈរ​លេខ​១​នឹង​មាន​ឱកាស​លេង​ពាន ​Toyota Mekong Club Championship​ក្នុង​ជុំ​ទី​មួយ​ដោយ​ត្រូវ​ជួប​ក្រុម​មក​វៀតណាម​​ ពិសេស​ក្រុម​ដែល​ចូល​រួម​ក្នុង​ពាន​នេះ ​ទទួល​បាន​ប្រាក់​លើកក​ទឹក​ចិត្ត​១​ម៉ឺន​ដុល្លារ​ក្នុង​ដៃ​រួច​ជា​ស្រេច ទោះ​បី​ធ្លាក់​ឬ​ជាប់​ទៅ​វគ្គ​បន្ត​ក៏​ដោយ៕

Image may contain: 1 person, text