ក្លិបបឹងកេត បានទទួលរងបរាជ័យនៅក្នុងជំនួបជើងទី១ នៃពានរង្វាន់ RHB Singapore Cup 2017 កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ម្សិលមិញ ក្រោមថ្វីជើង ក្រុមរបស់ហ្វីលីពីន Global FC ដោយលទ្ធផល ១ទល់៣។

នៅក្នុងការប្រកួត Global FC បាននាំមុខមុនដល់ទៅ២គ្រាប់ នៅក្នុងវគ្គទី១ ស្របពេលដែលចូលដល់វគ្គទី២ បឹងកេត បានសងបាន១គ្រាប់វិញភ្លាមៗក្រោយប្រកួតបានត្រឹមតែ៨នាទី ធ្វើបានសម្រេចដោយកីឡាករ ឃួន ឡាបូរ៉ាវី តែ Global FC បានបន្ថែមគ្រាប់បាល់ទី៣ របស់ខ្លួននៅនាទី៦៨ និងជាគ្រាប់បាល់ជ័យជម្នះនៅក្នុងការប្រកួតផងដែរ។

ក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតសម្រាប់ជើងទី២ នៅថ្ងៃទី១១ ខែសីហា នាកីឡដ្ឋានដដែល៕

ទស្សនាវីដេអូហាយឡាយខាងក្រោម: 

 

រូបភាព: S.League