កីឡាប៉េតង់កម្ពុជា​ កីឡាករ សៅ សុភារ៉ាន់ និងកីឡាការិនី ដួង ឌីណា បានប្រកួតចាញ់ថៃ ក្នុងលទ្ធផលពិន្ទុ ១៣ ទល់៨ លើវិញ្ញាសាវាយគូបុរស នារី នៅវគ្គផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៨ ខែសីហានេះ។

ជាមួយនឹងលទ្ធផលនេះដែរ ប៉េតង់កម្ពុជាលើវិញ្ញាសាវាយគូបុរស នារី ដណ្តើមបានមេដាយប្រាក់ ហើយថៃឈ្នះមេដាយមាស ៕