ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់ហ្វូតសាលថ្នាក់ជាតិ ដែលដំណើរការអស់រយៈពេល ៣ខែមកនេះ បានបញ្ជក់ហើយកាលពីថ្ងៃទី១៤ ខែតុលាម្សិលមិញ ដោយក្រុមស.ស.យ.ក កំចាយមារ លើកពានរង្វាន់ដ៏ធំក្នុងស្រុកនេះ បន្ទាប់ពីបំបាកក្រុម OV Mal FC​ ១០ទល់នឹង ៦ ខណៈគ្រូបង្វឹកឈ្នះជាប់ជាអ្នកចាត់ល្អជាង និងកីឡករក្នុងក្រុម ឈ្នះពានអ្នករកគ្រាប់ច្រើនជាងគេ ក៏ជាអ្នកចាំល្អផងដែរ។

ក្រុមស.ស.យ.ក កំចាយមារ ក្រោមដឹកនាំដោយអតីតកីឡាករឆ្នើម និងគ្រូជម្រើសរើសជាតិកីឡាបាល់ទាត់កម្ពុជា លោក ហុក​ សុចិត្រា ពិតធ្វើបានល្អណាស់ ដោយដឹកនាំកូនក្រុម តាំងពីចា់ប់រហូលដល់លើកពាន គឺមិនដែលចាញ់ ១ប្រកួតឡើងយ ។ កត្តាទាំងនេះធ្វើគ្រូបង្វឹករូបនេះ ជាប់គ្រូបង្វឹកល្អ ប្រចាំការប្រកួតហ្វូលថ្នាក់ជាតិលើកទី១ ពិសេសទៅទៀត កីឡាករ អោកច័ន្ទ  សេរីវង្ស ជាប់ជាកីឡាករ ដែលរកគ្រាប់បាល់ច្រើនជាង និងកីឡាករ គង់ វង្សវិជ្ជា ជាប់ជាអ្នកចាំទីល្អ ក្នុងព្រឹត្តិការណ៍នេផងដែរ។

ទន្ទឹកនឹងនេះដែរក្រុម Ov Mal FC ជាប់ចំណាត់ថ្នាក់លេខ២ ក្រុមឆន្ទះកីឡា​ជាប់ចំណាត់ថ្នាក់លេខ៣ និងក្រុមអាណាចក្របៃតង ជាប់ចំណាត់ថ្នាក់លេខ៤ ខណៈក្រុម B.A United ជាប់ជាក្រុមដែលលេង Fair Play៕