នេះ​ជា​ការ​ប្រកួត​លើក​​ទី​៣​ក្នុង​ពូល​នីមួយៗ​នា​ពាន​រង្វាន់​ AFC Cup ​តំបន់​អាស៊ាន​ខណៈ​ក្នុង​នេះ ​មាន​៣​ពូល​ត្រូវ​ប្រកួត​គ្នា​គឺ ពូល​ F, G​ និង​ពូល​H។

ពូល ​F៖
Ceres Negro បន្ទាប់​ពី​រក្សា​បាន​១​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ​ Home United របស់​សិង្ហបុរី​កាល​ពី​សប្ដាហ៍​មុន​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ដោយ​សារ​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​  Manuel Herrera រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ហើយ​ពេល​នេះ ​ពួក​គេ​ត្រូវ​ជួប​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា Shan United។

ចំណែក Shan United​វិញ​បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​ដំបូង​ជាមួយ​Home United បើ​ស្ដារ​មុខ​មាត់​ឡើង​វិញ​ក្រោយ​ឈ្នះ​ម្ចាស់​ផ្ទះ​បឹងកេត​ក្នុង​ការ​ប្រកួត​ទី​២​ក្នុង​លទ្ធផល​២​ទល់​១។ ក្រុម​សិង្ហបុរី​ Home United នៅ​ពី​ក្រោន​ Ceres ដោយ​សារ​គ្រាប់​បាល់​ទិច​ជាង​ប៉ុណ្ណោះ​ប៉ុន្តែ​រូប​គេ​នឹង​លេង​ជាមួយ​នឹង​​កេត​ដោយ​គ្មាន​កីឡាករ Sirina Camara ពេល​លេង​នៅ​ទឹក​ដី​ភ្នំពេញ។

សម្រាប់​ការ​ប្រកួត​នេះ​ម្ចាស់​ជើងឯក​កម្ពុជា​រំពឹង​រក​បាន​បី​ពិន្ទុ​ដំបូង​ក្នុង​ពូល ​F ក្រោយ​ពេល​ទទួល​លទ្ធផល​ឈឺចាប់​ឥត​គណនា​ដោយ​ចាញ់​ទាំង​ពីរ​ប្រកួត​របូត​គ្រាប់​បាល់​ច្រើន​ហើយ​​ពេល​ជួប​គ្នា​ជាមួយ ​Home United នេះ​ទៀត ​រក​បាន​ពិន្ទុ​ឬ​ក៏​ផ្ដល់​កាដូ​ឲ្យ​ក្រុម​ភ្ញៀវ​វិញ។

ខាង​ក្រោម​ជា​តារាង​ការ​ប្រកួត​ក្រុម​ទាំង​អស់​ក្នុង​តំបន់​អាស៊ាន៖

-Ceres Negros (PHI) v Shan United (MYA)

Venue: Pana’ad Park and Football Stadium, Bacolod City

Kick-off: March 6, 19:30 UTC+8

-Boeung Ket FC (CAM) v Home United (SIN)

Venue: Olympic Stadium, Phnom Penh

Kick-off: March 6, 18:30 UTC+7

ពូល H៖

Song Lam Nghe An (VIE) v Persija Jakarta (IND)

Venue: Vinh Stadium, Vinh

Kick-off: March 6, 15:30 UTC+7

Tampines Rovers (SIN) v Johor Darul Ta’zim (MAS)

Venue: Jalan Besar Stadium, Singapore

Kick-off: March 6, 19:30 UTC+8

ពូល​ G៖

Yangon United (MYA) v Global Cebu (PHI)

Venue: Thuwunna Stadium, Yangon

Kick-off: March 7, 15:30 UTC+6:30

Bali United (IND) v FLC Thanh Hoa (VIE)

Venue: Kapten I Wayan Dipta Stadium, Gianyar

Kick-off: March 7, 15:30 UTC+8