ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ ​AFC Cup វគ្គ​ជម្រុះ​ក្នុង​ពូល​ ​F ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រុមម្ចាស់​ផ្ទះ​​បឹង​កេត​អេហ្វស៊ី​​បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី​ Home United ដោយ​លទ្ធផល​៣​ទល់​២​​។

បី​គ្រាប់​របស់​បឹង​កេត​រក​បាន​ដោយ​កីឡាករ  Maycon Silva ២​គ្រាប់​នាទី​១១​និង​នាទី​៤១ និង​ Gbenga នាទី​១៣។​ លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​តែ​ម្ដង។ បឹង​កេត​ទទួល​បាន​បី​ពិន្ទុ​ដំបូង​ក្រោយ​ឆ្លង​កាត់​៣​ប្រកួត​ ចាញ់​២​ប្រកួត​និង​ឈ្នះ​មួយ​ប្រកួត៕