ក្រុម​ភ្នំពេញ​ក្រោន​ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្តភាព ​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ​​ នៅ​ថ្ងៃ​​សៅរ៍​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ នៅ​កីឡដ្ឋាន​RSN វេលា​ម៉ោង​៣​រសៀល​។​ ប្រិយ​មិត្ត​អាច​ចូល​ទស្សនា​ដោយ​សេរី​។

គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​​ក្រុម​ភ្នំពេញ​ក្រោន​ប្រកួត​មិត្តភាព​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​​គឺ​ចាញ់​ក្រុម​ Negeri Simbilan ៣​ទល់​០​​ ផុត​ពី​ហ្នឹង​គឺ​ឈ្នះ​ Terengganu FA ២​-១, ឈ្នះ​សូលទីឡូ ​២-០, ឈ្នះ​ណាហ្គា​វើល​ជើង​ទី​មួយ​ ដោយ​គ្រាប់​បាល់​​៦​-២, ឈ្នះ​ក្រុម​ជម្រើស​ខេត្ត​ត្បូងឃ្មុំ​៩-១ ឈ្នះ​អាស៊ីអឺរ៉ុប​ជើង​ទី​មួយ​ដោយ​គ្រាប់​បាល់​​៣-១ ​ស្មើ​ណាហ្គា​វើល​ជើង​ទី​២​ ដោយ​លទ្ធផល​៣-៣​​  និង​ចុង​ក្រោយ​ឈ្នះ​អាស៊ីអឺរ៉ុប​ជើង​ទី​២​ក្នុង​លទ្ធផល​៦​ទល់​៣៕

រូបភាព៖ ភ្នំពេញក្រោន