ក្លឹប​បាល់ទាត់​ព្រះ​ខ័នរាជស្វាយរៀង​ បាន​យល់​ព្រម​ចុះ​កុង​ត្រា ​យក​ខ្សែ​ការពារ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ Whoo Hyun វ័យ​៣១​ឆ្នាំ​​ ដើម្បី​ជួយ​ក្លឹប​សម្រាប់​យុទ្ធនាការ​ការ​ប្រកួត​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​២០១៨​នេះ។

កីឡាករ​​លេង​ក្នុង​ដំណែង​ការពារ​មាន​កម្ពស់​១.៨៣​ម៉ែត្រ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ថៃ Songkhla United ​ដែល​លេង​នៅ​លីគ​ទី​២​​របស់​ថៃ​កាល​ពី​រដូវ​កាល​មុន​តែ​ពេល​នេះ​បាន​ធ្លាក់​មក​លេង​លេង​លីក​ទី​៣​ថៃ​វិញ​ហើយ៕