នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នេះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ ជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងពានរង្វាន់ AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ក្នុងពូល C។
ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើវាលស្មៅសិប្បន្មិមិតនៃពហុកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទ្សសន៍ BTV News ផងដែរ។
ស្ថិតិខ្លះៗមុនការប្រកួត៖
ក្រុមទាំង២ ធ្លាប់មានប្រវត្តិជួបគ្នាចំនួន ២ លើកប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០១៥ មក ជាលទ្ធផលគឺអាហ្វហ្គានីស្ថាន ឈ្នះទាំង២ លើក និងកម្ពុជា មិនដែលឈ្នះឡើយ រួមទាំង អាហ្វហ្គានីស្ថាន អាចទាត់បាល់បញ្ចូលទីកម្ពុជា បាន៤ គ្រាប់ ខណៈកម្ពុជា មិនអាចរកគ្រាប់បាល់ទាត់ចូលអាហ្វហ្គានីស្ថានបានឡើយ។
ចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) សម្រាប់ក្រុមទាំង២ គិតត្រឹមខែមិថុនានេះ ជម្រើសជាតិកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ១៧៤ ស្របពេលដែលជម្រើសជាតិអាហ្វហ្គានីស្ថាន ស្ថិតនៅចំណាត់ថ្នាក់លេខ១៥៨៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា