គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាបណ្តុះបណ្តាលមន្រ្តីរបស់ខ្លួនលើជំនាញសម្របសម្រួលកម្រិតស្តង់ដាអាស៊ាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ខាងមុខ កាលពីថ្ងៃទី២១ ម្សិលមិញ ទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានប្រសាសន៍ឲ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានបណ្តុះបណ្តាលសិក្ខាកាមចំនួន៣៧រូប លើផ្នែកសម្របសម្រួលកម្រិតស្តង់ដាអាស៊ាន ប្រភេទកីឡាជនពិការ ដើម្បីត្រៀមលក្ខណៈការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀថា មន្រ្តីជំនាញដែលត្រូវបានបណ្តុះបណ្តាលទាំងអស់ គឺសុទ្ធតែមានកម្រិតថ្នាក់បរិញ្ញាប័ត្រ និងមានបទពិសោធន៍ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកយ៉ាងតិចមួយឆ្នាំ ខណៈសិក្ខាកាមទាំងនេះ សិទ្ធតែមានឧបនិស្ស័យជាមួយកីឡាជនពិការ យល់ពីកាតព្វកិច្ចរបស់ខ្លួនច្បាស់លាស់ ជាមួយការងារបំរើរសេវ៉ាសាធារណៈដល់ជនពិការ។
លោកបន្តទៀតថា មន្រ្តីក្របខណ្ឌទទួលបានការបណ្តុះបណ្តាលចំនួន ៣៧រូបនេះ នឹងត្រូវចុះធ្វើកម្មសិក្សាសាកល្បងសិន បើមើលឃើញថាពួកគាត់ ភាពក្លាហាន មានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ហើយនោះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានគ្រោងបង្កើនជាសហព័ន្ធកីឡាជនពិការទាំង១៥ប្រភេទកីឡា ពោលគឺ និងសម្រេចផ្តល់មុខងារដល់សិក្ខាកាមគ្រប់រូប ទៅជំនាញ់របស់ពួកដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតស្តង់ដារអាស៊ាននេះផងដែរ៕