ក្រុម​បឹង​កេត​អង្គរ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ Home United ក្នុង​ពាន​រង្វាន់​ AFC Cup វគ្គ​ជម្រុះ​ពូល​ F ហើយ​ការ​ប្រកួត​នេះ​បើ​បឹង​កេត​ឈ្នះ​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ​តែ​បើ​ចាញ់​គឺ​រើ​បង្វេច​មក​ផ្ទះ​វិញ​ចាំ​ប្រកួត​ឆ្នាំ​ក្រោយ។

ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក​ក្រុម​លោក កែវ​ កុសល​បាន​ទទួល​ឈ្នះ​មួយ​និង​ចាញ់​២​។ លើក​ទី​មួយ​ចាញ់​ Ceres-Negro ៩-០, ចាញ់​ Shan United ២​ទល់​១​និង​ឈ្នះ​ Home United ៣​ទល់​២។​និយាយ​ក្នុង​ពូល ​F នេះ ​Ceres Negro ឈរ​កំពូល​តារាង​ហើយ​ការ​ប្រកួត​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​​ Shan United ដែល​ឈរ​លេខ​៣​ក្នុង​ពូល។

ភាគរយ​ខ្ពស់​ដែល​ក្រុម​ជើង​ឯក​ហ្វីលីពីន​អាច​យក​ឈ្នះ​ក្រុម​ជើង​ឯក​មីយ៉ាន់ម៉ា​ដែល​មាន​បី​ពិន្ទ៣​ស្មើ​ជាមួយ​បឹង​កេត។​ បើ​បឹង​កេត​ឈ្នះ ​Home United ដែល​ឈរ​លេខ​២​ក្នុង​ពូល​ហើយ​កំពុង​កាន់​៤​ពិន្ទុ​នោះ ​បឹង​កេត​នឹង​ឡើង​ទៅ​ឈរ​លេខ​២​​មាន​៦​ពិន្ទុ​ហើយ​ឱកាស​មាន​កាត់​តែ​ច្រើន។

អ្វី​ៗ​ត្រឹម​តែ​គិត​ប៉ុណ្ណោះ ​​តើ​បឹង​កេត​អាច​ទទួល​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Home United ដែល​ខ្លាំង​ក្នុង​ទឹក​ដី​របស់​ខ្លួន​​ដែរ​ឬ​ទេ? ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ចែក​បាល់​នៅ​វេលាម៉ោង​៦​ និង​៣០​នាទី​ល្ងាច​នេះ​ ​ដែល​ទូរទស្សន៍ BTV​ធ្វើ​ការ​ផ្សាយ​ផ្ទាល់៕

 

រូបភាព៖បឹងកេត