ក្លិបបឹងកេតអែហ្វស៊ី ក៏ដូចជាក្លិបណាហ្គាវើល នឹងត្រូវប្រកួតជាមួយគូប្រកួតរៀងៗខ្លួនក្នុងពានរង្វាន់កម្រិតទី២របស់សិង្ហបុរី RHB Singapore Cup 2017 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីផ្ទាល់តែម្ដង។

បឹងកេត នឹងត្រូវតតាំងជាមួយគូប្រជែងចាស់ Global FC ជាការប្រកួតជើងទី២ នៅវេលាម៉ោង ៦:៣០ នាទីល្ងាចម៉ោងនៅកម្ពុជា ធ្វើឡើងនាកីឡាដ្ឋាន Jalan Besar Stadium ដដែល ស្របពេលដែល ណាហ្គវើល ត្រូវប្រកួតជាមួយក្រុមរបសសិង្ហបុរី Huongang United តែជាការប្រកួតនៅក្នុងជើងទី១ នាវេលាម៉ោង ៦:៣០ នាទីល្ងាចដូចគ្នា នៅកីឡដ្ឋាន Huongang Stadium។

ការប្រកួតរវាង បឹងកេត ជាមួយ Global FC:

ក្រុមទាំង២នឹងត្រូវប្រកួតនៅក្នុងជើងទី២ ខណៈកាលពីជើងទី១ បឹងកេត បានរងបរាជ័យដោយលទ្ធផល ៣ទល់១ ក្រោមថ្វីជើង Global FC ដូច្នេះនៅក្នុងជើងទី២នេះ បឹងកេត ត្រូវការឈ្នះយ៉ាងហោចណាស់មានគ្រាប់បាល់លើស Global FC ចំនួន៣គ្រាប់ទើបអាចឡើងទៅវគ្គបន្តបាន ខណៈ Global FC ត្រូវការត្រឹមតែស្មើ ឬក៏ចាញ់ ១ទល់០ ក៏នៅតែអាចបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានដែរ។

ការប្រកួតរវាង ណាហ្គាវើល ជាមួយ Huongang United:

ការប្រកួតរវាងក្រុមទាំង២ គឺស្ថិតនៅជើងទី១នៅឡើយទេ ខណៈនាមជាក្រុមឈ្នះនៅក្នុងវគ្គជម្រុះជុំទី១ដូចគ្នា ក្រុមទាំង២ ធ្វើបានល្អរៀងៗខ្លួន ដោយណាហ្គាវើល បានយកឈ្នះ ក្រុម Balestier Khalsa របស់ម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ៤ទល់៣ ស្របពេលដែលHuongang United បានយកឈ្នះក្រុមខ្លាំងរបស់ហ្វីលីពីន Ceres Negros ដោយលទ្ធផល ១ទល់០។

ក្រោយបញ្ចប់ការប្រកួតនេះក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតសម្រាប់ជើងទី២ នៅថ្ងៃទី១៤ ខែសីហា នាកីឡដ្ឋាន Jalan Besar Stadium វិញម្ដង៕

 

រូបភាព: S.League