កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះ ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានបន្តរងបរាជ័យជាលើកទី២ នៅក្នុងការប្រកួតនាពានរង្វាន់ KBZ Bank Cup 2017 ក្រោមស្នាដៃ ជម្រើសសាកលវិទ្យាល័យជប៉ុនអាយុក្រោម២០ឆ្នាំ ដោយលទ្ធផល ៥ទល់១។

គ្រាប់បាល់ ៥ គ្រាប់របស់ U-20 សាកលវិទ្យាល័យជប៉ុន អាចរកបាន ២ គ្រាប់នៅក្នុងវគ្គទី១ ដែលធ្វើបានសម្រេចនៅនាទី ២០ និងនាទី ៤៤ និងរកបាន ៣ គ្រាប់បន្ថែំទៀតនៅវគ្គទី២ នៅនាទី ៥៦, ៧៦ និង ៨៦ ស្របពេលដែល U-22 កម្ពុជា អាចរកគ្រាប់បាល់បាន ១ គ្រាប់សងវិញ ធ្វើបានសម្រេចដោយកីឡាករ នួន បុរី នៅនាទី៩០។

ដូច្នេះជាបណ្ដោះអាសន្ន U-20 សាកលវិទ្យាល័យជប៉ុន បានហក់ឡើងមកឈរកំពូលតារាង ដោយមាន ៦ ពិន្ទុក្នុងដៃ ស្របពេលដែល U-22 កម្ពុជា នៅតែស្ថិតនៅបាតតារាងដដែល ដោយពុំទាន់មានពិន្ទិរាប់នៅឡើយទេ និងរបូតគ្រាប់បាល់រហូតដល់ ៧ គ្រាប់ក្រោយទូទាត់គ្រាប់បាល់៕

ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖

 

រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា