ការប្រកួតពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល (Futsal Cup 2017) ឆ្នាំ ២០១៧ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ ចុងសប្ដាហ៍នេះហើយ ដោយមានការប្រកួតចំនួន៨គូ។

ការប្រកួតដែលចាប់ផ្ដើមនៅក្នុងដំណាក់កាលទី១ ដោយចែកចេញជា៤ពូល ក្នុងមួយពូលមាន៥ក្រុម ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ (មួយជុំ) នឹងចាប់ផ្ដើមពីវេលាម៉ោង ២ រសៀលតទៅ នៅទីលានបាល់ទាត់ Clear Arena (ក្បែរកីឡដ្ឋានវេស្ទើន) នឹងមានការប្រកួតចំនួន៨គូរួមមាន ពីពូល A ដល់ពូល D។

កម្មវិធីប្រកួតសម្រាប់សប្ដាហ៍ទី១: