កីឡាករ សុខ ច័ន្ទមាន ម្ចាស់មេដាយមាសប៊ូល និងប៉េតង់ពិភពលោក មានសង្ឃឹមខ្ពស់ថាអាចឈ្នះមេដាយជួនប្រទេសកម្ពុជា ខណៈដែលខ្លួនឈ្នះមេដាយប្រាក់ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៨ ប្រទេសសង្ហបុរី កន្លងទៅ។ លោកបានប្រាប់គេហទំព័រ Anachakkeila កាលពីព្រឹកមិញ ទាំងមានជំនឿចិត្តថា មានក្តីសង្ឃឹមឈ្នះ ៧០ភាគរយ នៅព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នេះ ហើយក្នុងនាមជាកីឡាករត្រូវតែជំនឿចិត្ត និងផ្តល់ក្តីសង្ឈឹមដល់ខ្លួនឯង ដើម្បីឈានទៅរកជោគជ័យក្នុងពេលប្រកួត។
ម្ចាស់មេដាយប្រាក់កីឡាករប៊ូល និងប៉េតង់ស៊ីហ្គេមរូបនេះ បានឲ្យដឹងទៀតថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនេះ លើលើវិញ្ញសាវាយម្មាក់ទល់ម្មាក់ ហើយក៏ជាវិញ្ញសាដែលធ្លាប់ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ចាញ់កីឡាករថៃទទួលបានមេដាយប្រាក់នៅស៊ីហ្គេមលើកទី២៨ ដែលប្រទេសង្ហបុរី ធ្វើជាម្ចាស់ផ្ទះនោះ។
សម្រាប់ស៊ីហ្គេមលើកនេះ សុខ ច័ន្ទមាន មានការព្រួយបារម្ភខ្លះៗដែរ កាលពីមុនប្រទេសដែលខ្លាំងលើប្រភេទកីឡាប៊ូល និងប៉េតង់នេះមានតែ៤ប្រទេសប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះប្រទេសនៅក្នុងតំបន់អាស៊ាន បានពង្រឹងអត្តពលិករបស់ខ្លួន និងមានសមត្ថភាពសឹងតែស្មើៗ គ្នាទាំងអស់ ។
កីឡាករដែលមានបទពិសោធន៍ក្រាសក្រែលនៅព្រឹត្តិការណ៍ធំៗ រូបបានឲ្យដឹងទៀតថា លោកសោកស្តាយណាស់ដែលការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីមិនវិញ្ញសាវាយយកពិន្ទុ ជាវិញ្ញាជំនាញរបស់ខ្លួន ធ្លាប់ឈ្នះមេដាយមាសពិភពលោកនៅប្រទេស Madagascar នោះ ប៉ុន្តែបើទោះជាងយ៉ាងនេះក្តីវិញ្ញាសាវាយឯកត្តជន ក៏ជាវិញ្ញាសាដែលលោកធ្លាប់ឈ្នះមេដាយច្រើនមកហើយនៅព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក ហើយ ក៏មិនជាបញ្ហាចោទអ្វីឡើយសម្រាប់ឈ្នះមេដាយមកជួនប្រទេសកម្ពុជា។
គូររំលឹកផងដែរថា កីឡាកររូបនេះធ្លាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមចំនួន លើកមកហើយ គិតចាប់ពីឆ្នាំ២០០៧ ទល់បច្ចុប្បន្ននេះ និងធ្លាប់ឈ្នះមេដាយ ចំនួន ៥គ្រឿង ក្នុងមាន មេដាយមាស ២គ្រឿង, មេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ ១គ្រឿង និងមេដាយមាសពិភពលោក ១គ្រឿងផដែរ៕