តាម​សេចក្ដី​ប្រកាស ​តាម​រយៈ​ហ្វេសបុក​ផ្លូវ​ការ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ ពួក​គេ​នឹង​ទទួល​ក្រុម​ណាហ្គា​វើល​ក្នុង​កីឡដ្ឋាន​RSN ក្នុង​លក្ខណៈ​មិត្តភាព​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល​ថ្មី។

ក្រុម​ភ្នំពេញ​ក្រោន​ចូល​ឆ្នាំ​២០១៨​នេះ ​មាន​ការ​ប្រកួត​មិត្តភាព​ជា​ច្រើន​ប្រកួត​រួច​ទៅ​ហើយ​ ដោយ​មាន​ទាំង​ការ​ប៉ះ​ក្លឹប​ក្នុង​ស្រុក​ និង​ក្លឹប​ម៉ាឡេស៊ី​ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ​ចាញ់​ ខណៈ​ដែល​ណាហ្គាវើល​ហាក់​មិន​សូវ​មាន​សកម្មភាព​ប្រកួត​បែប​នេះ។

ភ្នំពេញ​ក្រោន​ជួប​ណាហ្គា​វើល​លក្ខណៈ​មិត្ត​ភាព​នៅ ​RSN
ភ្នំពេញ​ក្រោន​ជួប​ណាហ្គា​វើល​លក្ខណៈ​មិត្ត​ភាព​នៅ ​RSN

ការ​ប្រកួត​នេះ​ក៏​អាច​នឹង​បង្ហាញ​ពី​កីឡាករ​ចំណូល​ថ្មី​រៀង​ៗ​ខ្លួន​ផង​ដែរ​ ពិសេស​ក្រុម​របស់​លោក មាស ចាន់ណា​ក្រោយ​ពី​កីឡាករ​បរទេស​ជើង​ស៊ុត​ Kipson ចាក​ចេញ​ហើយ​ក្រុម​នឹង​រក​អ្នក​ថ្មី​មក​ជំនួស។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៧​មករា​ឆ្នាំ ២០១៧ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល៕