ប្រភព​ផេក​ហ្វេសបុកអ្នកគាំទ្រ​​របស់​ណាហ្គាវើល​បាន​ប្រកាស​នៅ​យប់​នេះ​ថា​ ​កីឡាករ ប្រាក់ ចាន់រនា​បាន​ចាក​ចេញ​ពី​ក្លឹប​មួយ​នេះ​ហើយ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​៧​ឆ្នាំ​កន្លង​មក។

ប្រភព​ខាង​លើ​បាន​សរសេរ​ថា​៖” បន្ទាប់​ពី​ចំណាយ​ពេល​ ៧​ឆ្នាំ​ជាមួយ​ ណាហ្គាវើល កីឡាករ ប្រាក់ ចាន់រតនា​ បាន​បញ្ឈប់​កុងត្រា​ត្រឹម​នេះ​ហើយ​។ ជូនពរ​បង​ជោគជ័យ​ជាមួយ​ក្រុម​ថ្មី​”។


នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​លេង​ដំណែង​ប្រយុទ្ធ​ធ្លាប់​ពាក់​អាវ​លេខ​៩​នៅ​ណាហ្គាវើល​រូប​នេះ​​ ទៅ​លេង​នៅ​ក្លឹប​ណា​នោះ​ទេ​។ យ៉ាង​ណា​ក្ដី​! រូប​គេ​បាន​ប្រកាស​ចាក​ចេញ​ពី​ក្លឹប​មួយ​នេះ​ហើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្រាក់ ចាន់រតនា​ចូល​លេង​ឲ្យ​ណាហ្គាវើល​ចាប់​តាំង​ពី​ឆ្នាំ​២០១១​ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ Hun Sen Cup​ឆ្នាំ​២០១៣៕