ការ​ប្រកួត​ក្នុង​ក្របខណ្ឌ​លីក​កំពូល​កម្ពុជា ​Metfone Cambodian League នៅ​ល្ងាច​ថ្ងៃ​ ទី ​១៩ ​ខែ ​វិច្ឆិកា ​ឆ្នាំ ២០១៧​នេះ​ ​មាន​បី​គូ​ ដោយ​ប្រកួត​នៅ​បី​កីឡដ្ឋាន​ផ្សេង​គ្នា។

Image may contain: 2 people, text

ក្រុម​ជួប​គ្នា​ដំបូង​គេ​នៅ​ថ្ងៃ​នេះ​គឺ​ Cambodian Tiger ទទួល​ភ្ញៀវ​ក្រុម​អគ្គស្នងការនគរបាល​ជាតិ ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប។ ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ម៉ោង​៣​ និង​៣០​នាទី​រសៀល ​ប៉ុន្តែ​មិន​មាន​ការ​ផ្សាយផ្ទាល់​នោះ​ទេ។

ចំណែក​ក្រុម​ ព្រះខ័នរាជ​ស្វាយរៀង​វិញ ​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ ស៊ីម៉ាក់​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង វេលា​ម៉ោង​៦​ និង​០០​នាទី​​ហើយ​ការ​ប្រកួត​នេះ​ទូរទស្សន៍ BTV ធ្វើ​ការ​ផ្សាយផ្ទាល់​ផង​ដែរ។

ងាក​មក​កាន់​ក្រុង​ភ្នំពេញ​ឯណេះ​វិញ​ ម្ចាស់​ផ្ទះ​ក្រសួងការពារ​ជាតិ​ នឹង​ត្រូវ​បើកទ្វា​កីឡដ្ឋាន​ស្ដាត​ចាស់​របស់​ខ្លួន ​ទទួល​ក្រុម​បាតតារាង​គិរីវង្សសុខសែនជ័យ​  វេលា​ម៉ោង​៦​ និង​០០​នាទី​ដូច​គ្នា។ ការ​ប្រកួត​នេះ​ផេក CNCC ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​ផង​ដែរ។

ខាង​ក្រោម​ជា​លទ្ធផល​ការ​ពី​ម្សិលមិញ៖

Image may contain: 2 people, text

រូបថត៖ Metfone Cambodian League