កីឡាករប្រដាល់ខ្មែរម្នាក់មកពីក្លឹបក្រសួងកសិកម្ម ធឿន ធារ៉ា ចំណាយមិនដល់១ទឹកស្រួលបួលផង បានផ្ដួលកីឡាករប្រដាល់ថៃ YODBOVY ឲ្យសន្លប់នៅទឹកទី១ក្នុងព្រឹត្តិការណ៍ Max Mauy Thai ដ៏ល្បី។
ចូលទឹកទីមួយភ្លាម កីឡាករមានប្រភពពីក្លឹបក្រសួងកសិកម្មបានប្រើជង្គង់ កែង វាយសន្ធាប់ទៅលើកីឡាករម្ចាស់ផ្ទះយ៉ាងសាហាវ។ កីឡាករថៃត្រូវ ធឿន ធារ៉ា វាយឲ្យរាប់២លើក ខណៈដួលលើកទី៣អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង។