កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ក្លឹប​បាល់ទាត់ Revolusi Terengganu FA​​លេង​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី (MSL) បាន​សរសេរ​ក្នុង​គណនី​ហ្វេស​បុក​ផ្លូវ​ការ​របស់​ខ្លួន​ថា​ ចាន់ វឌ្ឍនាកា​ អាច​ជា​កីឡាករ​ក្នុង​កូតា​អាស៊ាន​ដែល​នឹង​ត្រូវ​លេង​នៅ​ក្លឹប​មួយ​នេះ ​សម្រាប់​រដូវ​កាល​២០១៨។

ក្នុង​គណនី​ហ្វេស​បុក​នោះ​ ក្លឹប​ខាង​លើ​បាន​សរសេរ​ជា​ភាសា​ម៉ាឡេស៊ី ​ដែល​មាន​អត្ថន័យ​ថា​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ជា​កីឡាករ​​អាស៊ាន​សម្រាប់​បំពេញ​កូតារ​កីឡាករ​បរទេស​ត្រៀម​រដូវ​កាល​២០១៨។

សម្រាប់​ចុង​ឆ្នាំ​២០១៧​នេះ​ ចាន់ វឌ្ឍនាកា ​ដែល​ជិត​ចប់​កុង​ត្រា​លេង​ជាមួយ​ក្លឹប​លីក​ទីបី​ជប៉ុន​ Fuijieda FC រូប​គេ​មាន​ព័ត៌​មាន​ទាក់ទង​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ​លីក​កំពូល​ថៃ ម៉ាឡេស៊ី​និង​អឺរ៉ុប​ផង​ដែរ៕