កីឡាហែលទឹកម្ពុជាកសាងប្រវត្តិសាស្រ្តថ្មី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីកីឡាករជម្រើសរើសជាតិកម្ពុជា លឹម កែវឧត្តម ឆ្លងផុតវគ្គជម្រុះពាកកណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែលទឹក ១០០ម៉ែត្រសេរី កាលពីព្រឹកថ្ងៃទី២៤ ខែសីហានេះ និងបន្តប្រកួតវគ្គផ្តាច់ព្រ័ត្រនៅនៅល្ងាចនេះ។
សម្រាប់ប្រភេទកីឡាហែលទឹកកម្ពុជាក្នុងរយៈ ៣០ឆ្នាំកន្លងមកនេះ មិនដែលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ ក្នុងប្រកួតកីឡាស៊ីហ្គេម ។ ចំពោះលទ្ធផលនេះគែជាកំណត់ត្រាដ៏ល្អសម្រាប់ប្រភេទកីឡាហែលទឹកកម្ពុជាខណៈដែលកន្លងមកតែងតែធ្លាក់នៅវគ្គជម្រុះដំបូង៕